អ៊ីស្រាអែលឈ្លានពានលើទីក្រុងដាម៉ាស សម្លាប់ទាហាន៣នាក់

0

ប្រទេសស៊ីរី៖ទាហាន ៣នាក់ ត្រូវបានសម្លាប់ក្នុងការឈ្លានពានដោយម៉ីសីលរបស់កម្លាំងអ៊ីស្រអែល លើតំបន់មួយចំនួននៅក្នុងទីក្រុងដាម៉ាស។

ប្រភពព័ត៌មានយោធាបានប្រាប់ភ្នាក់ងារសារព័ត៌មានសាណាឲ្យដឹងថា៖ “ នៅម៉ោងប្រមាណជា១​និង១០នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍ កម្លាំងអ៊ីស្រាអែលបានធ្វើការឈ្លានពានតាមអាកាស ជាមួយនឹងការបាញ់ម៉ីសីលពីទិសខាងជើងបឹងធីបៀររៀស(Tiberias) ដោយកំណត់គោលដៅលើតំបន់មួយចំនួននៅក្នុងទីក្រុងដាម៉ាស ហើយប្រព័ន្ធការពារដែនអាកាសរបស់យើងបានប្រឈមមុខនឹងគ្រាប់ម៉ីសីលទាំងនោះ និងបានបាញ់ទម្លាក់គ្រាប់ជាច្រើន។” ប្រភពដដែលបន្ថែមឲ្យដឹងទៀតថា ទាហាន ៣នាក់ស្លាប់​ក្នុងហេតុការណ៍ឈ្លានពាននោះ និងបណ្តាលឲ្យសម្ភារៈជាច្រើនផ្សេងទៀតរងការខូចខាត។

គួររំលឹកផងដែរថា នៅថ្ងៃពុធ ទាហានអ៊ីស្រាអែលក៏បានធ្វើការបាញ់ម៉ីសីលទៅលើតំបន់មួយចំនួននៅក្នុងខេត្តកេននេត្រាផងដែរ ហើយបណ្តាលឲ្យសម្ភារៈជាច្រើនរងការខូចខាត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានsana​ ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here