ប្រទេសកាមេរូន៖ប្រភពព័ត៌មានក្នុងតំបន់ និងសន្តិសុខបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៣នាក់ស្លាប់ ក្រោយពីក្រុមភេរវវករបូកូហារ៉ាមវាយឆ្មក់លើតំបន់មួយក្នុងប្រទេសកាមេរូនចាប់តាំងពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃព្រហសប្បតិ៍។
ក្រុមភេរវករបានធ្វើការវាយឆ្មក់លើតំបន់ហ្សីឡឺ ដោយបានសម្លាប់ជាងដែក១នាក់ ជាងសំណង់១នាក់ និងមនុស្សចំណាស់១នាក់។ ប្រភពយោធាបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា “ ក្រុមភេរវករថែមទាំងបានចាប់ជំរិតអ្នកភូមិ និងដុតបំផ្លាញផ្ទះជាច្រើនខ្នង”។ ក្រោយមកកងទ័ពបានពង្រាយកម្លាំងទៅតាមមូលដ្ឋានដើម្បីពង្រឹងសន្តិសុខ។
គួរបញ្ជាក់ផងដែរថា បើយោងតាមការបញ្ជាក់ពីរបាយការណ៍សន្តិសុខបានឲ្យដឹងថាក្រុមភេរវករបូកូហារ៉ាមបានធ្វើការវាយប្រហារចម្រុះលើជនស៊ីវិលចាប់តាំងពីខែមករាមក៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២