ជនស៊ីវិលរងរបួសនៅក្នុងតំបន់កាន់កាប់ដោយតួកគី

0

ប្រទេសស៊ីរី៖ជនស៊ីវិលមួយចំនួនរងរបួស នៅពេលដែលកម្លាំងកាន់កាប់ដោយតូកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេបើកការវាយប្រហារដោយកាំភ្លើងវែងលើភូមិតាលតា​មភាគពាយព្យនៃទី​ក្រុង​ហាសាកា។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានសាណាឲ្យដឹងថា កម្លាំងកាន់កាប់ដោយ តួកគី រួមជាមួយនឹងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ បានធ្វើការវាយប្រហារកំណត់គោលដៅជាមួយនឹងកាំភ្លើងវែងទៅលើភូមិក្បែរៗគ្នាដែលមានដូចជា ភូមិតាលស្ហារណាន និងភូមិដាដារ៉ា និងភូមិអាំអាល់ខា ក្នុងទីក្រុងតាលតាមម័រភាគពាយព្យនៃទីក្រុងហាសាកា បណ្តាលឲ្យជនស៊ីវិលមួយចំនួនរងរបួស។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ការវាយប្រហារបណ្តាលឲ្យផ្ទះសម្បែង​ ទ្រព្យសម្បត្តិ ជច្រើនរងការខូចខាត ហើយថែមទាំងបានបង្កភាពភ័យខ្លាចដល់ប្រជាជន។

គួររំលឹកផងដែរថា កម្លាំងកាន់កាប់ដោយតួកគី រួមជាមួយនឹងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេធ្វើការវាយប្រហារជាមួយកាំភ្លើងវែង និងកាំភ្លើងធំ ទៅលើភូមិមានសុវត្ថិភាពជាច្រើន និងលើទីក្រុងមួយចំនួនមានដូចជាទីក្រុងរាស់អាល់ស៊ីន ទីក្រុងតាលតាមម័រ និងទីក្រុងអាប៊ុរ៉ាស៊ីន ដែលទីក្រុងទាំងនោះស្ថិតនៅភាគខាងជើង និងភាគពាយ័ព្យនៃប្រទេស បណ្តាលឲ្យមនុស្សជាច្រើននាកស្លាប់ និងរបួស ហើយថែមទាំងបង្កការខូចខាតដល់ផ្ទះ និងទ្រព្យសម្បត្តិជាច្រើនថែមទៀតផង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSana ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here