ទាហានសូម៉ាលី សម្លាប់ក្រុមភេរវករអាល់ស្ហាបាប ៥នាក់

0

ប្រទេសសូម៉ាលី៖ទាហានជាតិសូម៉ាលីនិយាយថា នៅថ្ងៃអាទិត្យកម្លាំងរបស់ពួកគេបាន សម្លាប់ក្រុមភេរវករអាល់ស្ហាបាប ៥នាក់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅស្រុកបាឡាដ និងស្រុកអាហ្វហ្គួយ ដែលស្ថិតនៅភាគឦសាន និងភាគនិរតីនៃទីក្រុងម៉ូហ្កាឌីស្យូ។

មេបញ្ជាការកម្លាំងទាហានជាតិសូម៉ាលី ដែលបានដឹកនាំប្រតិបត្តិការ បានប្រាប់ភ្នាក់ងារវិទ្យុទីក្រុងម៉ូហ្កាឌីស្យូថា ទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធជាច្រើនដែលស្ថិតនៅលើដីស្រែចម្ការក៏ត្រូវបានបំផ្លាញចោលផងដែរ នៅក្នុងប្រតិបត្តិការនោះ។ វិទ្យុជាតិបានរាយការណ៍ថា៖ “ទាហានជាតិសូម៉ាលី បានសម្លាប់ក្រុមភេរវករអាល់ស្ហាបាបចំនួន ៥នាក់ និងបានបំផ្លាញទីតាំងលាក់ខ្លួនរបស់ពួកគេនៅលើដីកសិកម្ម ដែលស្ថិតនៅចន្លោះរវាងស្រុកបាឡាដ និងស្រុកអាហ្វហ្គួយ ក្នុងប្រតិបត្តិការគ្រោងទុកជាមុននៅថ្ងៃអាទិត្យ”។

គួរបញ្ជាក់ផងដែរថា កម្លាំងរដ្ឋាភិបាលបាន​បង្កើន​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុមភេរវករអាល់ ស្ហាបាប នៅ​តំបន់​ភាគ​កណ្តាល និង​ភាគ​ខាង​ត្បូងនាពេលថ្មីៗនេះ​ ប៉ុន្តែ​ក្រុម​ភេរវករ​នៅតែ​អាចគ្រប់គ្រងលើ​បន្ទាយដ៏​រឹងមាំ​នៅតាម​​តំបន់​ទាំងនោះ ដោយបាន​ធ្វើការ​វាយឆ្មក់ និង​ដាំ​គ្រាប់​មីន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here