ក្មាន់កាំភ្លើងសម្លាប់មនុស្ស ៣នាក់ក្នុងការវាយប្រហារនៅប្រទេសនីហ្សេរីយ៉ា

0
Abducted church pastor freed

ប្រទេសនីហ្សេរីយ៉ា៖មន្រ្តីប៉ូលិសនិយាយថា យ៉ាងហោចណាស់មានមនុស្ស៣នាក់ត្រូវបានសម្លាប់នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីមានការវាយប្រហារដោយក្មាន់កាំភ្លើង​ដែលបានឈ្លានពានលើភូមិចំនួន២នៅក្នុង​ប្រទេសនីហ្សេរីយ៉ា។

នៅថ្ងៃចន្ទ លោកបាឡាកូរីយ៉ា ប្រធានប៉ូលិសនីហ្សេរីយ៉ា បានប្រាប់អ្នកយកការណ៍នៅក្នុងរាជធានីមីណាថា កម្លាំងប៉ូលិសបានបើកប្រតិបត្តិការស៊ើបអង្កេត និងតាមប្រមាញ់ក្មាន់កាំភ្លើង ដែលបានជិះម៉ូតូចូលទៅក្នុងភូមិអិបបូ និងភូមិអេនដាបេហ្គី នៅក្នុងស្រុកឡាវ៉ុន។

លោកកូរីយ៉ាបានបន្ថែមឲ្យដឹងថា គោលបំណងនៃការវាយប្រហារគឺមិនទាន់ដឹងនៅឡើយទេ ដោយលោកបានបញ្ជាក់ទៀតថា ក្មាន់កាំភ្លើងបានធ្វើដំណើរសម្រុកចូលទៅក្នុងភូមិនៅម៉ោងប្រមាណជា ៥ព្រឹក ដើម្បីធ្វើរឿងមិនល្អផ្សេងៗ។

បើយោងតាមការអះអាងរបស់ប្រធានប៉ូលិសរូបនោះ ​កម្លាំង​ប៉ូលិស និង​កម្លាំងយោធា​ត្រូវ​បាន​ពង្រាយ​ទៅ​កាន់​តំបន់​នោះ និង​បាន​បើកប្រតិបត្តិ​ការដើម្បី​តាម​ប្រមាញ់​ឧក្រិដ្ឋជនទាំងនោះ។

លោកប្រាប់បន្ថែមទៀតថា៖ “យើងបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ដល់បុគ្គលិក​សន្តិសុខ​ដែល​បាន​ដាក់​ពង្រាយ​ជាមួយ​នឹង​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន ដែលអាចជួយដល់ការចាប់ខ្លួនជនខិលខូច។ ”

គួរបញ្ជាក់ផងដែរថា ការវាយប្រហារប្រដាប់អាវុធ បានក្លាយជាការគំរាមកំហែងសុវត្ថិភាពនៅក្នុងតំបន់ភាគខាងជើង និងតំបន់កណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា ដែលនាំឱ្យមានការស្លាប់ និងការចាប់ជំរិតនៅរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here