ហេតុការណ៍ផ្ទុះសម្លាប់ក្មេង២នាក់ និងរបួស២នាក់ នៅប្រទេសប្រទេសអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖មន្ត្រីប៉ូលិសស្រុកលោកឃ្វារីមូហាម៉ាដហាស្ហីមនិយាយនៅថ្ងៃចន្ទថា    ក្មេង ២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ខណៈដែលគ្រឿងផ្ទុះបានផ្ទុះឡើងនៅក្នុងស្រុកខានណាបាដភាគខាងជើងខេត្តគុណដូសនៅថ្ងៃអាទិត្យ។

មន្ត្រីប៉ូលិសបានបន្ថែមឲ្យដឹងថា ក្មេងៗដែលស្លាប់នៅក្នុងហេតុការណ៍ផ្ទុះមានក្មេងអាយុ ៨ឆ្នាំ ១នាក់ និងក្មេងអាយុ ១២ឆ្នាំ១នាក់ ហើយក្មេងដែលរងរបួសគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា ប្រទេសអាហ្វហ្កានីស្ថានត្រូវបានគេរាយការណ៍ថា ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសដែលមានគ្រាប់មីន និងឧបករណ៍មិនទាន់ផ្ទុះច្រើនបំផុត ដែលបន្សល់ទុកពីសង្គ្រាមកន្លងមក ហើយជាញឹកញាប់បានសម្លាប់មនុស្សជាច្រើន ឬបន្សល់នូវជនពិកាជាច្រើននាក់ ដោយនៅក្នុងនោះមានទាំងក្មេងៗផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here