នាយទាហានម្នាក់​ និងទាហានម្នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហារ ដោយក្រុមជីវពល QSD

0

ប្រទេសស៊ីរី៖ នាយទាហានម្នាក់ និងទាហានម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារ ក្នុងហេតុការណ៍វាយប្រហារដោយក្រុមជីវពល QSD គាំទ្រដោយអាមេរិក ទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពអារ៉ាប់ស៊ីរីក្នុងតំបន់តាល់តាម័រនៅភាគពាយ័ព្យទីក្រុងហាសាកា។

ប្រភពយោធាប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅម៉ោងជិត២រសៀលថ្ងៃអង្គារ ក្រុមល្បាតដែលកាន់កាប់ដោយសហរដ្ឋអាមេរិក អមដោយក្រុមជីវពល QSD ប៉ុនប៉ង​ឆ្លងកាត់តំបន់របស់ទ័ព ​ស៊ីរីនៅភូមិហ្គូហ្សាលយ៉ាក្នុងតំបន់តាលតាម័រភាគពាយ័ព្យទីក្រុងហាសាកា។

ប្រភពដដែលបានបន្ថែមឲ្យដឹងថា៖ “សមាជិកទ័ពអារ៉ាប់ស៊ីរីបានរារាំងការល្បាតរបស់សហរដ្ឋអាមេរិក ពីការជ្រៀតចូលតាមចំណុចនានា និងបង្ខុះឲ្យពួកគេចេញ ហើយក្រោយមកក្រុមជីវពល QSD ធ្វើការវាយប្រហារដោយប្រើកាំភ្លើងយន្ត និងកាំភ្លើងត្បាល់ បណ្តាលឲ្យទាហាន២នាក់ស្លាប់ ដែលម្នាក់ក្នុងចំណោមពួកគេគឺជានាយទាហាន។”
ប្រភពដដែលបញ្ជាក់ឲ្យដឹងផងដែរថា កម្លាំងទ័ព​បាន​ឆ្លើយតប​ទៅនឹងការ​បាញ់​ប្រហារបណ្តាលឲ្យក្រុមជីវពល QSD ជាច្រើន​នាក់​រង​របួស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here