នាយករដ្ឋមន្ត្រីតំបន់ឃឺដ លោក ម៉ារ័របាហ្សានី (Masrour Barzani) បានប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើមាតុភូមិនិវត្តន៍លើកុមារ ដែលបានរួចរស់ជីវិតពីឧប្បត្តិហេតុលិចទូកកាលពីខែធ្នូកន្លងទៅនៅក្នុងដែនសមុទ្រអេហ្គែន (Aegean)។
ក្មេងអាយុ១១ឆ្នាំរួមជាមួយជនចំណាកស្រុកឃឺដមួយចំនួនផ្សេងទៀតបានរួចរស់ជីវិតបន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់នៅក្បែរកោះហ្វូលេហ្គាន់រ៉ូស (Folegandros) កាលពីចុងខែធ្នូ។ អាជ្ញាធរក្រិកបាននិយាយថាមនុស្ស ១៣នាក់ត្រូវបានជួយសង្គ្រោះ ខណៈមនុស្សរាប់សិបនាក់បានបាត់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយប៉ាសធី (Pashti) បានដកស្រង់សម្តីលោកសាលីមប៉ាសហា (Salim Pasha) ទីប្រឹក្សានាយកដ្ឋានទំនាក់ទំនងការបរទេសរបស់រដ្ឋាភិបាលតំបន់ឃឺឌ ដោយនិយាយថាគាត់បានទទួលក្មេងប្រុសម្នាក់ឈ្មោះរីវ៉ា រេបវ៉ា (Rewar Rebwar) ពីរដ្ឋាភិបាលក្រិកដើម្បីនាំគាត់មកផ្ទះវិញ។
គួររំលឹកថាក៏មានឧបទ្ទវហេតុលិចទូកស្រដៀងគ្នានេះដែរកាលពីខែធ្នូកន្លងមកនេះ បណ្តាលឱ្យ ជនចំណាកស្រុកចំនួន១១នាក់ទៀតបានបាត់បង់ជីវិតនៅភាគខាងជើងនៃកោះអង់ទីគីធារ៉ា (Antikythera) របស់ក្រិក និងមនុស្សជាង៩០នាក់ផ្សេងទៀតបានជួយសង្គ្រោះ៕
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២