លោក ជូ បាយដិន ដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី និងអ្នកជាប់ពាក់ព័ន្ធរបស់លោកពូទីន

0

ទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិកនឹងកំណត់គោលដៅទៅលើសមាជិកនៃឥស្សរជនរុស្ស៊ី ក្រុមគ្រួសារអ្នកជាប់ពាក់ព័ន្ធ និងសហការីជិតស្និទ្ធបំផុតរបស់ប្រទេសរុស្ស៊ី ដោយការកាត់ពួកគេចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ជូ បាយដិន បាននិយាយថា÷ “យើងធ្វើនេះ ក្នុងគោលបំណងចង់បង្កើនឥទ្ធិពលបន្ថែមទៅលើលោកពូទីន”។

ក្នុងចំណោមបញ្ជីឈ្មោះដែលសហរដ្ឋអាមេរិកគ្រោងនឹងដាក់កំហិត ក៏ដូចជាដាក់ទណ្ឌកម្មលើនោះ មានលោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) ដែលជាលេខាធិការសារព័ត៌មានរបស់លោកពូទីនផងដែរ។

លោក ពេស្កូវ ដែលមានអាយុ៥៤ឆ្នាំរងការដាក់ទណ្ឌកម្មម្តងរួចមកហើយពីសហភាពអឺរ៉ុប ហើយឥឡូវនេះជាប់ឈ្មោះនៅក្នុងបញ្ជី Oligarchs ចំនួនប្រាំបី និងសមាជិកគ្រួសារ និងសហការីប្រមាណជា២៤នាក់ ដែលទ្រព្យសម្បត្តិរបស់ពួកគេនៅសហរដ្ឋអាមេរិកនឹងត្រូវបង្កកទុកនិងរារាំងមិនឱ្យប្រើប្រាស់បាន។

មហាសេដ្ឋី១៩នាក់ផ្សេងទៀត ដែលរួមមានលោក អាលីហ្សឺ បឺហាណូវិច (Alisher Burhanovich) ដែលជាសម្ព័ន្ធមិត្តរបស់លោកពូទីន និងសមាជិកគ្រួសាររបស់គាត់ប្រមាណជា៤៧នាក់ទៀតក៏នឹងត្រូវប្រឈម នឹងការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិកផងដែរ។

នៅថ្ងៃព្រហស្បតិ៍នេះ សេតវិមាននៃសហរដ្ឋអាមេរិកបាននិយាយថា បុគ្គលទាំងអស់នោះ អាចបង្កើនខ្លួនឱ្យមានបានទៅរួច តាមរយៈការកេងចំណេញពីប្រជាជនរុស្ស៊ី ដូចនេះ យើងនឹងធ្វើការងារនេះបន្តទៅទៀតជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីចាត់វិធានការទៅលើរបបផ្តាច់ការរបស់ប្រទេសរុស្ស៊ី និងមេដឹកនាំពុករលួយដែលកំពុងតែទទួលបានផលចំណេញពីការកេងប្រវ័ញ្ចមួយនេះ។

ដូចគ្នានេះផងដែរ ចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មទៅលើមហាសេដ្ឋីរុស្ស៊ីពីររូប នៅថ្ងៃព្រហស្បតិ៍នេះផងដែរ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷ BBC

LEAVE A REPLY

Please enter your comment!
Please enter your name here