រដ្ឋអ៊ីស្លាមប្រកាស​អ្នក​ស្នង​តំណែងជំនួសមេដឹកនាំឈ្នោះ គូរ៉ាស៊ី​ ដែលបាន​ស្លាប់

0

ក្រុមរដ្ឋអ៊ីស្លាមបានប្រកាសអ្នកស្នងតំណែងជំនួសអតីតមេដឹកនាំរបស់ខ្លួនលោក អាប៊ូ អ៊ីប្រាហ៊ីមអាល់ហាស៊ីមី អាល់គូរ៉ាស៊ី​ (Abu Ibrahim al-Hashimi al-Quraishi) ដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីកាលពីដើមឆ្នាំនេះ។

ក្រុមជីហាដបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក អាល់គូរ៉ាស៊ី ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកកាលពីដើមខែកុម្ភៈឆ្នាំនេះនៅក្នុងប្រទេសស៊ីរី និងបាន ប្រកាសថាលោកអាប៊ូ ហាសាន់ អាល់ហាស៊ីមី អាល់គូរ៉ាស៊ី (Abou Hassan al-Hashimi al-Qurashi) ជាមេដឹកនាំថ្មី។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រុមភេរវករដែលមានរហស្សនាមថា អាប៊ូអូម៉ា អាល់-មូហាជីរ (Abou Omar al-Muhajir)។

យោងតាមអ្នកនាំពាក្យរបស់រដ្ឋអ៊ីស្លាមថ្មីៗនេះ មេដឹកនាំថ្មីបានចូលរួមក្នុងក្រុមវាយប្រហារទៅលើពន្ធនាគារអាល់ស៊ីណា (al-Sinaa) ក្នុងទីក្រុងហាសាកា (Hasakah) ប្រទេសស៊ីរី។

គួររំលឹកថាកាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅនេះប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីការសម្លាប់លោកមេដឹកនាំគូរ៉ាស៊ី ក្នុងអំឡុងពេលប្រតិបត្តិការយន្តហោះនៅក្នុងខេត្តអ៊ីដលីប (Idlib) ភាគខាងជើងប្រទេសស៊ីរី ក្បែរព្រំដែនតួកគី។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here