ប្រទេសស៊ីរី៖ជនស៊ីវិលមួយចំនួនរួមទាំងក្មេងម្នាក់រងរបួសនៅថ្ងៃអង្គារ៍ដោយសារតែមានហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើងក្នុងចំណោមក្រុមភេរវករស៊ីឈ្នួលកាន់កាប់ដោយកម្លាំងតួកគីនៅក្នុងទីក្រុងរ៉ាស់អាល់អានភាគពាយ័ព្យនៃតំបន់ហាសាកា។ ហេតុការណ៍នោះបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ហេតុការណ៍ប៉ះទង្គិចគ្នាបានផ្ទុះ ឡើងក្នុងចំណោមក្រុមភេរវករដែលមានពាក់ព័ន្ធជាមួយកម្លាំងតួកគីនៅក្នុងទីក្រុងរ៉ាស់អាល់ អានភាគពាយ័ព្យនៃតំបន់ហាសាកា បណ្តាលឲ្យជនស៊ីវិលមួយចំនួន និងក្មេងម្នាក់រងរបួស។ ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា ហេតុការណ៍ប៉ះទង្គិចគ្នាក៏បានបណ្តាល ឲ្យសមាជិកក្រុមភេរវករស៊ីឈ្នួលស្លាប់ និងរងរបួសផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានសាណា ចុះផ្សយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២