មេបញ្ជាការទ័ពជាន់ខ្ពស់អាមេរិកប្រាប់សភាថា ការដកទ័ពទាំងស្រុងរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសសូម៉ាលីនៅឆ្នាំមុន បានធ្វើឱ្យស្ថានភាពកាន់តែ លំបាកឡើងសម្រាប់សហរដ្ឋអាមេរិកក្នុងការប្រឆាំងជាមួយនឹងក្រុមភេរវករដែលមានបំណងចង់វាយប្រហារលើសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។
លោកបន្ថែមថា ប្រទេសរុស្ស៊ី និងចិនប្រឹងប្រែងពង្រឹងឥទ្ធិពលរបស់ពួកគេនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយទីក្រុងមូស្គូកំពុងតែបង្ហាញការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ។
លោកឧត្តមសេនីយ ស្តេផិនថោនសេន ប្រមុខបញ្ជាការទ័ពអាហ្វ្រិកអាមេរិក នៅថ្ងៃអង្គារមានប្រសាសន៍ថា ការបញ្ជូនកម្លាំងអាមេរិកចូលទៅក្នុងប្រទេសសូម៉ាលីតាមកាលកំណត់គឺមិនមានប្រសិទ្ធភាពនោះទេ ហើយអាចធ្វើឱ្យទ័ពអាមេរិកប្រឈមនឹងហានិភ័យកាន់តែខ្លាំង។
លោកថោនសេនបានប្រាប់គណៈកម្មាធិការកម្លាំងប្រដាប់អាវុធព្រឹទ្ធសភាថា៖ “តាមទស្សនៈ របស់ខ្ញុំ យើងកំពុងដើរនៅកន្លែងល្អបំផុត។ យើងប្រហែលជាអាចដើរថយក្រោយ។ កម្លាំងយោធានៅបន្តធ្វើការងារ ដែលកត្តានោះបានបង្កើតបញ្ហាប្រឈមថ្មី ហើយរដ្ឋមន្ត្រីការពារជាតិលោកឡួយ អូស្តីន(Lloyd Austin) កំពុងពិចារណាលើការផ្លាស់ប្តូរនៅទីនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័តមាន economictimes ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២