អ៊ីរ៉ាក់គាំទ្រការបញ្ចប់ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន

0

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក មូស្តាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ាក់គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ប្រតិបត្តិការយោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយភារធារីនៃស្ថានទូតអ៊ុយក្រែនប្រចាំនៅរដ្ឋធានីបាដាដ លោក អាឡិចសាន់ឌឺ បូនីកូវ (Alexander Borvzhnikov) ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងរដ្ឋធានីបាដាដ និងទីក្រុងគៀវ។​

សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថា ជំនួបនេះបានលើកឡើងពីសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន និងឥទ្ធិពលសង្គ្រាមទៅលើស្ថានភាពសេដ្ឋកិច្ច និងស្ថិរភាព និងសន្តិសុខអន្តរជាតិ។

លោក កាឌីមី បានរំលឹកថា អ៊ីរ៉ាក់តែងតែទទួលរងទុក្ខពីសង្រ្គាម និងវិបត្តិផ្សេងៗ ហើយប្រទេសនេះគាំទ្រការសម្រេចចិត្តណាមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយវិបត្តិតាមរយៈការសន្ទនា។
ពួកគេក៏បានបំភ្លឺអំពីស្ថានភាពរបស់សហគមន៍អ៊ីរ៉ាក់នៅអ៊ុយក្រែន និងវិធីគាំទ្រពួកគេក្នុងពេលច្របូកច្ររបល់ក្នុងសង្រ្គាម។

គួររំលឹកថាកាលពីដើមសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក កាសេម អាល់អារ៉ាជី (Qassem al-Araji) បាននិយាយក្នុងកិច្ចប្រជុំជាមួយលោក បូនីកូវ ថាប្រទេសរបស់លោកព្យាយាមរក្សាទំនាក់ទំនងល្អរបស់ខ្លួនជាមួយរុស្ស៊ី និងអ៊ុយក្រែន។

មន្ត្រីសន្តិសុខកំពូលបានកត់សម្គាល់ថា អ៊ីរ៉ាក់ចូលចិត្តការសន្ទនា និងដំណោះស្រាយការទូតសម្រាប់ដោះស្រាយវិបត្តិណាមួយរវាងប្រទេសនានា។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here