ប្រជាជននៅក្នុងតំបន់ហាសាកា ស្ទាក់ក្បួនរថយន្តរបស់កម្លាំងគ្រប់គ្រងដោយ អាមេរិក

0

ប្រទេសស៊ីរី៖ នៅថ្ងៃព្រហស្បតិ៍ ប្រជាជនក្នុងភូមិអាល់ដាំហ៊ីយ៉ា និងភូមិតាលដាហាប នៅតំបន់ហាសាកាគាំទ្រ ដោយបុគ្គលិកទ័ពអារ៉ាប់ស៊ីរី បានឈរស្ទាក់ក្បួនរថយន្តយោធារបស់កម្លាំងគ្រប់គ្រងដោយអាមេរិក ដែលបានព្យាយាមឆ្លងកាត់ទៅទីក្រុងឃ្វាម៉ីសលី និងបានបង្ខំឲ្យក្បួនរថយន្តទាំងនោះថយទៅវិញ។

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានសាណាថា ក្បួនរថយន្តរបស់កម្លាំងគ្រប់គ្រងដោយអាមេរិកដែលមានរថយន្តយោធាចំនួន៥គ្រឿងព្យាយាមធ្វើដំណើរឆ្លងកាត់ភូមិអាល់ដាំហ៊ីយ៉ា និងភូមិតាលដាហាបឆ្ពោះទៅទីក្រុងឃ្វាម៉ីសលី ប៉ុន្តែប្រជាជនដែលគាំទ្រដោយបុគ្គលិកទ័ពអារ៉ាប់ស៊ីរីបានឈរស្ទាក់ និងបង្ខំឲ្យក្បួនរថយន្តនោះថយទៅវិញ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here