អង្គការសហប្រជាជាតិស្វាគមន៍ចំពោះកិច្ច​ចរចា​រវាងប្រទេស​រុស្ស៊ី និងអ៊ុយក្រែន

0

អង្គការសហប្រជាជាតិ៖ លោកស្រី រ៉ូសម៉ារ៉ីឌីកាឡូ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងកសាងសន្តិភាព​មានប្រសាសន៍ថា អង្គការសហប្រជាជាតិស្វាគមន៍ចំពោះ កិច្ចចរចារបន្តរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងវឌ្ឍនភាពដែលសម្រេចបាន ក៏ប៉ុន្តែ​គួរឲ្យសោកស្ដាយ​ដែល​កិច្ច​ចរចា​មិន​ទាន់​ឈាន​ដល់​បទ​ឈប់​បាញ់​នៅ​ឡើយ​ទេ។

លោកស្រីមានប្រសាសន៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះថា៖

“នៅក្នុងសប្តាហ៍នេះ មានសញ្ញាវិជ្ជមានដែលត្រូវបានរាយការណ៍ទាក់ទងនឹងការចរចាដោយផ្ទាល់ និងកំពុងបន្តរវាងអ្នកតំណាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ យើង​សូមស្វាគមន៍​ចំពោះ​ការ​ចូល​រួម​បែប​នេះ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងកត់សំគាល់ឃើញថា រហូតមកដល់ពេលនេះសញ្ញាទាំងនេះមិនទាន់បានឈានទៅដល់ការបញ្ចប់អរិភាពដែលវាពិតជាមានភាពចាំបាច់ខ្លាំងណាស់៕”

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន tass ចុះផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here