នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជួបជាមួយមន្ត្រីសន្តិសុខនៅទីក្រុងម៉ូស៊ុល

0

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) កាលពីថ្ងៃអាទិត្យនេះ បានធ្វើទស្សនកិច្ចទៅខេត្តភាគខាងជើងនីនីវេ (Nineveh) ជាខេត្តដែលរូបលោកបានជួបជាមួយមន្ត្រីសន្តិសុខកំពូល។

ការិយាល័យរបស់លោក អាល់កាឌីមី បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា លោកនាយករដ្ឋមន្ត្រីដែលមានតួនាទីជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធផងដែរនោះ ត្រូវបានបញ្ជាការប្រតិបត្តិការរួមខេត្តនីនីវេសង្ខេបប្រាប់អំពីស្ថានភាពសន្តិសុខនៅក្នុងខេត្ត។

ចំពោះដំណើរទស្សនកិច្ចទៅកាន់ខេត្តនេះគេរំពឹងថានាយករដ្ឋមន្ត្រី​​នឹង​បើកដំណើរការ​​មន្ទីរពេទ្យស៊ីហ្វា (Shifa) ជា​ផ្លូវ​ការ ដែល​ជា​គម្រោង​សុខភាព​ដ៏​សំខាន់​នៅ​ថ្ងៃ​ក្រោយ​ក្នុង​ទីក្រុងម៉ូស៊ុល (Mosul) ខេត្តនីនីវេ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here