ប្រទេសស៊ូដង់ថ្កោលទោស​លើការ​វាយ​ប្រហារ​របស់​ក្រុមឧទ្ទាមហ៊ូទី​នៅក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត

0

ប្រទេសស៊ូដង់៖ នៅថ្ងៃចន្ទ ប្រទេសស៊ូដង់បានធ្វើការថ្កោលទោសលើក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយ៉េម៉ែន សម្រាប់ការវាយប្រហាររបស់ក្រុមនេះទៅលើទីតាំងរបស់ជនស៊ីវិល និងរោងចក្រប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស៊ូដង់។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលក៏មានបន្ថែមខ្លឹមសារថា ប្រទេសស៊ូដង់បានអំពាវនាវដល់ប្រទេសថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីប្រឈមជាមួយនឹងការគំរាមកំហែងរបស់ក្រុមឧទ្ទាមហ៊ូទីនៅក្នុងតំបន់។​

តាមដឹងមកថានៅថ្ងៃអាទិត្យនេះក្រុមឧទ្ទាមហ៊ូទីបានបាញ់ផ្លោងគ្រាប់ម៉ីសីលជាច្រើនគ្រាប់ និងបញ្ជាយន្តហោះដ្រូនជាច្រើនគ្រឿងទៅកាន់តំបន់សេដ្ឋកិច្ច និងតំបន់រស់នៅរបស់ជនស៊ីវិល នៅក្នុងតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here