អ្នកវាយប្រហារត្រូវបានបាញ់សម្លាប់ ក្រោយពី​សម្លាប់​មនុស្ស ៤នាក់​

0

ប្រទេសអ៊ីស្រាអែល៖ ប៉ូលិសអ៊ីស្រាអែលនិយាយថា មនុស្ស៤នាក់ត្រូវបានសម្លាប់នៅថ្ងៃអង្គារដោយអ្នកវាយប្រហារអារ៉ាប់​ម្នាក់ ហើយក្រោយមកអ្នកដំណើរបានបាញ់សម្លាប់អ្នកវាយប្រហារនោះនៅក្នុងទីក្រុងបៀរស្ហេបា។

ប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា ជន​ដៃដល់​ចាក់​ស្ត្រី​ម្នាក់​ឱ្យស្លាប់នៅ​ស្ថានីយ​ប្រេង បន្ទាប់ពីជនដៃដល់ដើរចេញពីរថយន្តនៅក្បែរផ្សារទំនើបក្នុងទីក្រុងបៀរស្ហេបា។ ក្រោយមកទៀត ជនដៃដល់រូបនោះបានដើរត្រលប់ទៅរថយន្តរបស់គាត់វិញ និងបានបើករថយន្តទៅ​បុក​អ្នក​ជិះ​កង់មុន​ពេល​ចុះ​ពី​ឡាន​ម្ដង​ទៀត ដើម្បីទៅចាក់បុរសម្នាក់ និងស្ត្រីម្នាក់ផ្សេងទៀត។

ព័ត៌មានទូរទស្សន៍រដ្ឋ រាយការណ៍ថាអ្នកវាយប្រហារគឺជាជនជាតិអារ៉ាប់អ៊ីស្រាអែល  

និងជាអ្នកស្រុកបេឌូអ៊ីននៃភូមិហូរ៉ា​ក្នុងនៅតំបន់ណេហ្គេវដេសឺត។ ពីមុនមកគាត់​ធ្លាប់​ជាប់​ពន្ធនាគារ​ជាប់ចោទ​ពីបទថា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។

ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលជាការវាយប្រហារសាហាវបំផុត​ក្នុង​ប្រទេស​អ៊ីស្រាអែលក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

អ្នកនាំពាក្យប៉ូលិស លោក អេលីឡេវី ប្រាប់ទូរទស្សន៍បុស្តិ៍លេខ១៣ថា ឧបទ្ទវហេតុនេះហាក់ដូចជា សកម្មភាពរបស់ភេរវករបុគ្គលម្នាក់ដែលនិយមលើការចាក់សម្លាប់។ ប៉ូលិស​បានបញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​នៅ​តំបន់​នោះ ដើម្បី​ស្វែងរក​អ្នក​សមគំនិតដែលមានជាប់ពាក់ព័ន្ធ។

ក្រោយពីហេតុការណ៍នោះបានកើតឡើង នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ណាហ្វថាលី

ប៊ែនណេត ​បាន​កោះ​ប្រជុំ​សន្តិសុខ​ជាមួយ​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង ​និងប្រធាន​ប៉ូលិស នេះបើយោងតាមសេចក្តី​ថ្លែងការណ៍ចេញ​ពី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here