ប្រទេសយេម៉ែន៖ មន្ត្រីសន្តិសុខប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា ហេតុការណ៍ផ្ទុះដ៏កក្រើកបង្កដោយរថយន្តបង្កប់គ្រាប់បែក បានវាយប្រហារនៅបុស្តិ៍ត្រួតពិនិត្យក្នុងទីក្រុងអាដែន ភាគខាងត្បូងនៃប្រទេសយេម៉ែនកាលពីថ្ងៃពុធដោយបានសម្លាប់ និងរងរបួសសមាជិកសន្តិសុខជាច្រើននាក់។
ប្រភពពីសន្តិសុខក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា៖ “អ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណបានធ្វើឲ្យផ្ទុះគ្រាប់បែកដែលបង្កប់ក្នុងរថយន្តនៅជិតបុស្តិ៍ត្រួតពិនិត្យក្នុងទីក្រុងអាដែនភាគខាងត្បូងនៃប្រទេសយេម៉ែនបណ្តាលឲ្យមានហេតុការណ៍ផ្ទុះដ៏កក្រើក។”
សាក្សីបញ្ជាក់់ឲ្យដឹងថា មានការបាញ់គ្នាកើតឡើងបន្ទាប់ពីហេតុការណ៍ផ្ទុះដែលគេបានលឺនៅតំបន់ជុំវិញទីក្រុងអាដែន។
រថយន្តសន្តិសុខ និងរថយន្តសង្គ្រោះប្រញាប់ប្រញាល់ឆ្ពោះទៅទីតាំងផ្ទុះគ្រាប់បែកដែលឡោមព័ទ្ធទាហានជាច្រើននាក់។
អាជ្ញាធរក្នុងតំបន់ព្យាយាមរក្សាសន្តិសុខ និងស្ថិរភាព នៅក្នុងទីក្រុងផែយុត្តិសាស្ត្រយេម៉ែន។ ទោះបីជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយការបាញ់សម្លាប់ នៅតែបន្តកើតមាននៅក្នុងទីក្រុងអាដែន។
គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូទីដណ្តើមបានការគ្របគ្រងលើខេត្តមួយចំនួន និងបង្ខំឲ្យរដ្ឋាភិបាលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីតលោក អាប់រ៉ាប់ប៊ូ ម៉ានសួរហាឌី ចាកចេញពីរាជធានីសាណា៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២