ប៉ូលិសសម្លាប់មេបញ្ជាការភេរវករដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS

0

ប្រទេសប៉ាគីស្ថាន៖ តាមប្រភពពីមន្ត្រីប៉ូលិសបានឲ្យដឹងថា ប៉ូលិសនៅក្នុងខេត្តខាយបាផាកថុនវ៉ាភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានសម្លាប់មេបញ្ជាការភេរវករ​ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងអំឡុងពេលវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់គាត់នៅក្នុងខេត្តផេសស្ហាវើរ។

នាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិស​ បានវាយឆ្មក់នៅថ្ងៃព្រហស្បតិ៍លើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករដែលបាញ់លើប៉ូលិស​បន្ទាប់ពីពួកគេទាល់ច្រក។ ប្រភពដដែលបន្តថា ភេរវករ ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់គ្នា ចំណែកឯអ្នកសមគំនិតក៏បានរត់គេចខ្លួន។

ប្រភពអណាមិកម្នាក់បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ភេរវកររូបនោះធ្លាប់ជាមេបញ្ជាការក្នុងតំបន់របស់ក្រុម​ភេរវកររដ្ឋអ៊ីស្លាម IS ក្នុងប្រទេស ដែលពូកគេធ្លាប់មានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពភេរវកម្មជាច្រើន រួមទាំងការវាយប្រហារថ្មីមួយក្នុងព្រះវិហារនៅខេត្តផេសស្ហាវើរបន្សល់មនុស្សស្លាប់របស់សិបនាក់ និងរបួសរាប់រយនាក់ផ្សេងទៀត។ ប្រភពបន្ថែមថា ភេរវករថែមទាំងចង់សម្លាប់លោកអាចារ្យ និងប៉ូលិស បន្ថែមពីនេះទៅទៀតគាត់មានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនៃគោលដៅសម្លាប់ផ្សេងទៀត។ ចំណែកឯការស្វែងរកអ្នកសមគំនិតជាមួយភេរវករដែលបានរត់គេចខ្លួន កំពុងតែដំណើរការ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here