កងកម្លាំងអ៊ីរ៉ាក់រកឃើញផ្ទះបង្កប់គ្រឿងផ្ទុះក្នុងខេត្តនីនីវេ

0

សេចក្តីថ្លែងការណ៍មួយបាននិយាយថាកាលពីថ្ងៃសៅរ៍នេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានរកឃើញផ្ទះបង្កប់គ្រឿងផ្ទុះមួយកន្លែងស្ថិតនៅក្នុងខេត្តនីនីវេ (Ninevah) ភាគខាងជើងនៃប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បានប្រកាសនៅលើបណ្តាញ់សង្គមTwitterថា ចារកម្មយោធា បានកំណត់ទីតាំងផ្ទះបង្កប់គ្រឿងផ្ទុះមួយកន្លែង និងរារាំងការប៉ុនប៉ងបង្កើតអំពើភេរវកម្ម។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា កងកម្លាំងសន្តិសុខបានឆ្មក់ចូលទីតាំង និងរឹបអូសបានអាវុធព្រមទាំងគ្រាប់រំសេវមួយចំនួន។

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថាអាវុធជាច្រើនត្រូវបានរឹបអូសនៅក្នុងសង្កាត់មួយស្ថិតនៅក្នុងខេត្តម៉ៃសាន (Maysan) ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ដែលធ្វើឡើងដោយកម្លាំងមកពីនាយកដ្ឋានឆ្លើយតបរហ័សនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានស៊ើបការណ៍សម្ងាត់ក្នុងបញ្ជាការដ្ឋានប្រតិបត្តិការសឹករង ជាលទ្ធផលរឹបអូសបានអាវុធធុនស្រាលជាច្រើនប្រភេទមួយចំនួន រួមទាំង​ឃ្លាំង​អាវុធ​​ផងដែរ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here