កងកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួនអ្នកផលិតគ្រាប់បែករបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងខេត្តអាន់បា

0

កាលពីថ្ងៃចន្ទនេះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានប្រកាសពីការចាប់ខ្លួនអ្នកផលិតគ្រាប់បែករបស់ក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងខេត្តអាន់បា (Anbar)។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកក្រុម រដ្ឋអ៊ីស្លាមដ៏លេចធ្លោម្នាក់ដែលត្រូវបានចាប់ខ្លួននេះគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបឧបករណ៍បំផ្ទុះ និងគ្រាប់បែកសម្រាប់ក្រុមជីហាដ។

ទីភ្នាក់ងារនេះបានប្រាប់ឱ្យដឹងទៀតថា សមាជិកក្រុមរដ្ឋអ៊ីស្លាមរូបនេះត្រូវបានចាប់ខ្លួនអំឡុងពេលប្រតិបត្តិការសន្តិសុខ ខណៈរូបគាត់កំពុងប៉ុនប៉ងចូលទៅកាន់ទីក្រុងហ្វាលូចា (Fallujah) ភាគខាងកើតខេត្តអាន់បា។

សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់ថា ការ​ចាប់​ខ្លួនធ្វើឡើងយោង​តាម​មាត្រា៤ នៃ​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here