ជនស៊ីវិល ៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់​ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅជំរំអាល់ហូល

0

ប្រទេសស៊ីរី៖ ជនស៊ីវិល ៥នាក់ត្រូវបានសម្លាប់ និងស្រ្តីជាច្រើននាក់រួមទាំងក្មេងៗមួយចំនួនរងរបួសដោយស្ថានភាពរបួសខុសៗគ្នានៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដែលបានកើតឡើងនៅ ថ្ងៃចន្ទ រវាងក្រុមសកម្មប្រយុទ្ធQSDគាំទ្រដោយអាមេរិក និងក្មាន់កាំភ្លើងដែលមានជាប់ ពាក់ព័ន្ធជាមួយអង្គការភេរវកររដ្ឋអ៊ីស្លាម (IS) នៅផ្នែកទី៥នៃជំរំជនភៀសខ្លួនដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធក្នុងទី​ក្រុងហាសាកា។

ប្រភពព័ត៌មាននៅក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធQSD​ បានបិទផ្លូវនៅជំរំជនភៀសខ្លួនអាល់ហូល និងច្រកចូល​ជំរំ​ទាំង​អស់ ហើយថែមទាំងបាន​ដាក់​បម្រាម​គោចរ។ ប្រភពដដែលបន្ថែមឲ្យដឹងថា មានការខ្វះខាតនំប៉័ង និងទឹកនៅក្នុងជំរំ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃចន្ទ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើងនៅច្រកចូលមួយក្នុងចំណោមច្រកចូលជាច្រើនរបស់ជំរំជនភៀសខ្លួន ហើយក្រោយមកទៀតក៏មានហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមសកម្មប្រយុទ្ធQSD និងក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ នៅផ្នែកទី៥នៃជំរំជនភៀសខ្លួននោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here