មនុស្ស១២នាក់ស្លាប់ និង៣៣នាក់រងរបួសក្នុងហេតុការណ៍វាយប្រហាររបស់កម្លាំងរុស្ស៊ី

0

ប្រទេសអ៊ុយក្រែន៖ បុគ្គលិកសេវាសារព័ត៌មាននៃក្រសួងមហាផ្ទៃអ៊ុយក្រែននិយាយនៅថ្ងៃអង្គារថា​ យ៉ាងហោចណាស់មនុស្ស១២នាក់ត្រូវបានសម្លាប់ និង៣៣នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារតាមអាកាសដែលធ្វើឡើងដោយកម្លាំងរុស្ស៊ីទៅលើអគាររដ្ឋបាលថ្នាក់តំបន់នៅក្នុងទីក្រុងម៉ៃកូឡេភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។

មន្ត្រីក្រសួងនិយាយថា ការវាយប្រហារតាមអាកាសដែលកើតឡើងនៅម៉ោងប្រមាណជា ៨:៤៥នាទីព្រឹកម៉ោងក្នុងតំបន់ បានបំផ្លាញផ្នែកកណ្តាលនៃអគារកម្ពស់៩ជាន់។ យោងតាមការអះអាងពីមន្ត្រីក្រសួងបានឲ្យដឹងថា មនុស្ស ១៨នាក់ត្រូវបានសង្គ្រោះចេញពីគំនរអគារបន្ទាប់ពីហេតុការណ៍វាយប្រហារ។ មន្ត្រីក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរថា ប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តដំណើរការ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here