បុគ្គលិកសន្តិសុខផ្ទៃក្នុង២នាក់ស្លាប់ និង២នាក់រងរបួស​ក្នុងការវាយប្រហារភេរវកម្ម

0

ប្រទេសស៊ីរី៖ បុគ្គលិក២នាក់របស់កម្លាំងសន្តិសុខផ្ទៃក្នុងស្លាប់បាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការវាយប្រហារភេរវកម្មដែលបានកំណត់គោលដៅទៅលើប៉ូលិសល្បាតនៅក្នុងតំបន់ជនបទភាគខាងជើងខេត្តដារ៉ា។

ប្រភពព័ត៌មានពីមេបញ្ជាការនគរបាលខេត្តដារ៉ាបានបញ្ជាក់ឲ្យដឹងថា ក្រុមភេរវករបានបើកការវាយប្រហារដោយកាំភ្លើងយន្តទៅលើប៉ូលិសល្បាតនៅលើផ្លូវអន្តរជាតិដែលនៅចន្លោះរវាងទីក្រុងខឺបេតហ្គាហ្សាឡា និងទីក្រុងដាអែលនៅក្នុងជនបទភាគខាងជើងខេត្តដារ៉ា បណ្តាលឲ្យបុគ្គលិក២នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។

នៅថ្ងៃអង្គារ ក៏មានហេតុការណ៍ផ្ទុះឧបករណ៍បង្កប់មួយបានកើតឡើង ដោយក្រុមភេរវករបានបំផ្ទុះនៅលើផ្លូវតភ្ជាប់ពីទីក្រុងហ្គារាស់ និងទីក្រុងអាំអាល់ម៉ាយ៉ាហ្សិន នៅក្នុងរាជធានីដារ៉ា ដោយពុំមានការខាតបង់អ្វីច្រើននោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី៣០ មីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here