ទាហាន ៦នាក់ និងភេរវករ ៣នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា ​ ទាហានប៉ាគី ស្ថាន៦នាក់ និងសមាជិកក្រុមភេរវករ៣នាក់ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅក្នុងស្រុកថេង ខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាននៅថ្ងៃពុធ។

ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្មនៃប្រព័ន្ធផ្សព្វផ្សាយយោធា (ISPR) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា សមាជិកភេរវករ៣នាក់បានប៉ុនប៉ងចូលទៅកាន់មូលដ្ឋានយោធានៅក្នុងស្រុក។ នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កងទ័ពបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដោយបានឡោមព័ទ្ធ និងសម្លាប់សមាជិកភេរវករទាំង៣នាក់នោះ ដើម្បីរារាំងការប៉ុនប៉ងចូលក្នុងបរិវេណមូលដ្ឋានយោធា។

មន្រ្តី​ ISPR និយាយថា អំឡុងពេលបាញ់ប្រហារគ្នា ទាហាន៦នាក់ត្រូវបានសម្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា៖ “ទាហានប៉ាគីស្ថានបានប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម ហើយការលះបង់បែបនេះរបស់ទាហានក្លាហានរបស់យើងបានពង្រឹងដល់ការតាំងចិត្តរបស់យើងបន្ថែមទៀត៕”

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here