កងកម្លាំងប្រជាធិបតេយ្យស៊ីរីចាប់ខ្លួនមនុស្សប្រមាណជា៥០នាក់នៅក្នុងជំរំអាល់-ហូលប្រទេសស៊ីរី

0

កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកឃ្លាំមើលបាននិយាយថាកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃឺដ (SDF) បានចាប់ខ្លួនមនុស្សប្រមាណជា៥០នាក់ដែលនៅក្នុងជំរំអាល់-ហូល (al-Hol) ប្រទេសស៊ីរី បន្ទាប់ពីនៅក្នុងជំរំមានការប្រែប្រួលផ្នែកសន្តិសុខនាពេលថ្មីៗនេះ។

ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី (SOHR) បានរាយការណ៍ថា បុគ្គលទាំងនោះត្រូវបានចាប់ខ្លួនអំឡុងពេលប្រតិបត្តិការសន្តិសុខដែលធ្វើឡើងដោយកម្លាំងប្រជាធិបតេយ្យស៊ីរី និងកងកម្លាំងអាសាអ៊ីស (Asayish) ក៏ដូចជាកងកម្លាំងប្រឆាំងភេរវកម្ម។

ការចាប់ខ្លួន និងយុទ្ធនាការសន្ដិសុខទាំងនេះកើតចេញពីព្រឹត្តិការណ៍ថ្មីៗនៅក្នុងជំរំដែល បណ្ដាលឱ្យជនស៊ីវិល៣នាក់ស្លាប់ក្នុងនោះមានបុរសម្នាក់ ស្ត្រីម្នាក់ កុមារម្នាក់ និងរងរបួសស្ត្រី៤នាក់ កុមារ៦នាក់ និងសមាជិកក្រុមកងកម្លាំងអាសាអ៊ីស៣នាក់ ខណៈក្រុមរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់។

ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍កាលពីដើមសប្តាហ៍នេះថាសកម្មជនរបស់ខ្លួនបានកត់ត្រាការកើនឡើងនៃចំនួនអ្នកស្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងជុំរុំអាល់-ហូល។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here