កម្លាំងគ្រប់គ្រងដោយតួកគីវាយប្រហារទៅលើទីក្រុងអាប៊ុរ៉ាស៊ីន

0

ប្រទេសស៊ីរី៖កម្លាំងគ្រប់គ្រងដោយតួកគី និងទាហានស៊ីឈ្នួលនៃអង្គការភេរវករ បានវាយប្រហារកំណត់គោលដៅនៅថ្ងៃអាទិត្យទៅលើទីក្រុងអាប៊ុរ៉ាស៊ីននៅក្នុងតំបន់ហាសាកា។

ប្រភពព័ត៌មានពីជនស៊ីវិលប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករស៊ីឈ្នួល បានបាញ់ផ្លោងដោយកាំភ្លើងធំទៅលើផ្ទះមួយចំនួន និងទ្រព្យសម្បតិ្តផ្សេងទៀតរបស់ប្រជាជនក្នុងភូមិអាល់ដាដារ៉ានៅទីក្រុងអាប៊ុរ៉ាស៊ីននៅតំបន់ហាសាកាបណ្តាលឲ្យមានការខូចខាតដល់ផ្ទះជាច្រើនខ្នង រួមទាំងទ្រព្យសម្បត្តិកម្មសិទ្ធសាធារណៈ និងកម្មសិទ្ធិឯកជន៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here