កម្លាំងគ្រប់គ្រងដោយអាមេរិកចាប់ជំរិតជនស៊ីវិលមួយចំនួននៅក្នុងតំបន់រ៉ាកា

0

ប្រទេសស៊ីរី៖ កម្លាំងគ្រប់គ្រងដោយអាមេរិកបានចាប់ជំរិតជនវិលជាច្រើននាក់ នៅក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសនៅក្នុងតំបន់អាល់ហូសភាគខាងកើតទីក្រុងរ៉ាកា។

ប្រភពក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា កម្លាំងគ្រប់គ្រងដោយសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការទំលាក់គ្រាប់បែកទៅក្នុងជំរំដែលរួមមានគ្រួសារផ្លាស់ទីលំនៅ នៅក្នុងតំបន់អាល់ហូសភាគខាងកើតទីក្រុងរ៉ាកា ហើយជាលទ្ធផលបានចាប់ខ្លួនជនស៊ីវិលជាច្រើននាក់ និងបាននាំពួកគេទៅកាន់តំបន់មិនស្គាល់ ខណៈដែលការស្លន់ស្លោ និងភាពភ័យខ្លាចក៏បានកើតឡើងផងដែរចំពោះប្រជាជននៅក្នុងតំបន់នោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here