ប៉ូលិសបារាំងចាប់ខ្លួនម្តាយ និងកូនស្រី៤នាក់ពីបទរៀបគម្រោងភេរវកម្ម

0

ប្រទេសបារាំង៖ មន្ត្រីប៉ូលិសនៅភាគខាងត្បូងប្រទេសបារាំង បានចាប់ខ្លួនស្ត្រី ៤នាក់ និងក្មេងស្រីម្នាក់ដែលជាផ្នែកមួយនៃការស៊ើបអង្កេតប្រឆាំងភេរវករក្នុងផែនការវាយប្រហារដែលគេសង្ស័យថាបានកំណត់គោលដៅទៅលើទីក្រុងម៉នភៀរលៀ។ មន្ត្រីប៉ូលិសនៅក្នុងតំបន់ហេរ៉ូលបានបញ្ជាក់ពីការចាប់ខ្លួនជាច្រើននាក់ត្រឹមតែមួយយប់​នៅក្នុងទីក្រុងប័រហ្សៀរ។ នៅថ្ងៃអាទិត្យ ប៉ូលិសនិយាយថា សេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុកហៅកាត់ថា DGSI និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្មកំពុងដោះស្រាយលើការស៊ើបអង្កេត។
លោកអភិបាលក្រុង រ៉ូបឺត មេណឺត បានឲ្យដឹងថាការិយាល័យអ្នកស៊ើបសម្ងាត់ផ្តោតលើក្មេងស្រីអាយុ១៨ឆ្នាំ រស់នៅក្នុងផ្ទះគម្រោងក្នុងទីក្រុងប័រហ្សៀរ ដែលជាប់សង្ស័យពីបទរៀបផែនការវាយប្រហារភេរវកម្មកំណត់គោលដៅនៅក្បែរទីក្រុងម៉នភៀរលៀ។ លោកបន្ថែមថា​ម្តាយរបស់ក្មេងស្រីអាយុ ១៨ឆ្នាំ និងប្អូនស្រីទាំង៣របស់នាងក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយរាប់បញ្ចូលទាំងក្មេងស្រីតូចម្នាក់។

លោក មេណឺត ប្រាប់សហការីសារព័ត៌មានថា ក្មេងស្រីអាយុ១៨ឆ្នាំ ធ្លាប់បានអួតទៅកាន់អ្នកជិតខាងរបស់ខ្លួនពីការមើលវីដេអូរបស់ក្រុមរដ្ឋអ៊ីស្លាម ដោយលោកពុំបានដឹងថានាងឬគ្រួសាររបស់នាងស្ថិតនៅក្នុងការតាមដានរបស់អាជ្ញាធរសម្រាប់ករណីជ្រុលនិយមនោះទេ។ លោក
មេណឺត ដែលត្រូវបានប៉ូលិសជូនដំណឹងពីប្រតិបត្តិការនោះបានប្រាប់ថាគាត់និយាយគ្នាជាមួយអ្នកជិតខាងដែលបានផ្អើលឈូឆរនៅកន្លែងកើតហេតុ។ “ពួកគេរន្ធត់ណាស់។ ពួកគេព្រួយខ្លាចបញ្ហានោះបណ្តាលឲ្យមានព័ត៌មានមិនល្អដល់តំបន់នេះ និងសហគមន៍អ៊ីស្លាមនៅទីនេះ”។”
 

គួររំលឹកផងដែរថា ប្រទេសបារាំងធ្លាប់បានប្រឈមជាមួយនឹងការវាយប្រហារភេរវករជាបន្តបន្ទាប់ដែលធ្វើឡើងដោយក្រុមអ៊ីស្លាមជ្រុលនិយមតាំងពីមានការ​វាយ​ប្រហារកាលពីឆ្នាំ​២០១៥ ទៅលើការិយាល័យរបស់ទស្សនាវដ្តីឆាលីហិបដូ និងផ្សារទំនើបជនជាតិជ្វីហ្វ។ កាលពីឆ្នាំមុន ប៉ូលិសធ្លាប់បានចាប់ខ្លួនមនុស្ស៣នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយការវាយប្រហារ ដ៏សាហាវនៅក្នុងទីក្រុងនីសដែលជាផ្នែកមួយនៃការសម្លាប់ដោយរាប់បញ្ចូលទាំងការកាត់ ក្បាលគ្រូបង្រៀននៅជាយទីក្រុងប៉ារីសផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព cbsnews ចុះផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here