ក្រុមសកម្មប្រយុទ្ធ QSD ម្នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស

0

ប្រទេសស៊ីរី៖ក្រុមសកម្មប្រយុទ្ធមកពីក្រុម QSD គាំទ្រដោយអាមេរិកម្នាក់ត្រូវបានសម្លាប់​ និងម្នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយកាំភ្លើងនៅក្នុងទីក្រុងអាល់អេស បេសភាគឦសាននៃទីក្រុងដៀរអេហ្ស័រ។

ប្រភពក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា កាលពីយប់មិញក្រុមបះបោរដ៏ល្បីល្បាញ បានវាយប្រហារកំណត់គោលដៅជាមួយកាំភ្លើងទៅលើក្រុមប្រដាប់អាវុធដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធ QSD ក្នុងអំឡុងពេលចូលទៅក្នុងទីក្រុងអាល់អេសបេសភាគឦសាននៃប្រទេស ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធម្នាក់ និងបណ្តាលឱ្យម្នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងហាជីភាគកើតនៃប្រទេស។

គួររំលឹកផងដែរថា ភូមិនៅក្នុងទីក្រុងអាល់អេសបេសត្រូវបានគេមើលឃើញថា មានបាតុកម្មជាច្រើនត្រូវបានធ្វើឡើងដោយអ្នកភូមិនៅក្នុងតំបន់ និងភូមិក្បែរៗគ្នា ដោយបានទាមទារឱ្យ មានការបណ្តេញក្រុមសកម្មប្រយុទ្ធចេញពីតំបន់ទាំងនោះ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here