ប្រទេសស៊ីរី៖ មនុស្ស ២នាក់រងរបួសធ្ងន់ធ្ងរនៅថ្ងៃអាទិត្យ អំឡុងពេលដែលពួកគេកំពុងដើរក្នុងដីរបស់ពួកគេដែលហេតុការណ៍នោះកើតឡើងដោយសារតែការផ្ទុះគ្រាប់មីនដែលក្រុមភេរវករទុកចោលនៅក្នុងទីក្រុងខាបិតហ្គាហ្សាឡាក្នុងទីជនបទនៃទីក្រុងដារ៉ា។
ប្រភពមន្ទីពេទ្យជាតិនៅទីក្រុងដារ៉ាបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ខាងមន្ទីពេទ្យបានទទួលមនុស្ស២នាក់ ដោយម្នាក់រងរបួសត្រង់ទ្រូង ពោះ និងចុងភ្លៅសងខាង ហើយចំណែកឯម្នាក់ទៀតរងរបួសត្រង់ភ្លៅសងខាង និងក្បាល ដូច្នេះហើយការព្យាបាលនិងសេវាចាំបាច់ផ្សេងៗត្រូវបានផ្គត់ផ្គង់ដល់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២