ជនស៊ីវិលម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននៅខេត្តហាសាកា

0

ប្រទេសស៊ីរី៖ ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននៅភូមិអាល់អាប៊ូសក្នុងភាគខាងជើងនៃរាជធានីហាសាកា​ដែលគ្រប់គ្រងដោយកងជីវពល QSD គាំទ្រដោយសហរដ្ឋអាមេរិក។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មាន SANA ថា គ្រាប់មីនដែលកងជីវពល QSD បង្កប់ដើម្បីពង្រឹងអំណាចរបស់ពួកគេនៅក្នុងខេត្តហាសាកា បានផ្ទុះឡើងបណ្តាលឱ្យជនស៊ីវិលស្លាប់ ខណៈដែលគាត់កំពុងឃ្វាលសត្វចៀមនៅលើវាលស្មៅ។

គួររំលឹកផងដែរថាកាលពីថ្ងៃអាទិត្យសប្តាហ៍មុនក៏មានក្មេងម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននៅក្នុងភូមិអាល់ហារីរី ភាគខាងត្បូងរាជធានីហាសាកា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here