កម្លាំងគ្រប់គ្រងដោយអាមេរិកវាយប្រហារតាមអាកាស​ និងចាប់ជំរិតជនស៊ីវិល

0

ប្រទេសស៊ីរី៖ កម្លាំងគ្រប់គ្រងដោយអាមេរិកបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងទីក្រុងម៉ាខ្វាដាភាគខាងត្បូងទីក្រុងហាសាកា​ ហើយថែមទាំងបានចាប់ខ្លួនជនស៊ីវិល៣នាក់។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ឧទ្ធម្ភាគចក្រ ៣គ្រឿងរបស់
អាមេរិកបានវាយប្រហារតាមអាកាសនៅពេលព្រឹក ដោយមានការគាំទ្រពីកងជីវពល QSD នៅក្នុងម៉ាខ្វាដាភាគខាងត្បូងទីក្រុងហាសាកា និងបានចាប់ខ្លួនជនស៊ីវិល​៣នាក់ ហើយនាំពួកគេទៅកាន់ទីតាំងដែលមិនស្គាល់។

គួររំលឹកផងដែរថា កម្លាំងអាមេរិកវាយប្រហារតាមអាកាសជាញឹកញាប់នៅក្នុងតំបន់ដែលពួកគេកាន់កាប់ក្នុងកិច្ចសហប្រតិបត្តិការជាមួយកងជីវពល QSD នៅក្នុងតំបន់ចាហ្សៀរ៉ា ដោយនៅក្នុងពេលនោះពួកគេបានចាប់ខ្លួនជនស៊ីវិលជាច្រើននាក់ និងនាំពួកគេទៅកាន់ទីតាំងដែលមិនស្គាល់ ហើយមានពេលខ្លះថែមទាំងបានបំផ្លាញផ្ទះរបស់ប្រជាជននៅពេលពួកគេវាយសង្គ្រប់ចូល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here