អាជ្ញាធររឹបអូសអាវុធផលិតដោយអាមេរិក ដែលបន្សល់ទុកដោយក្រុមភេរវករ

0

ប្រទេសស៊ីរី៖ អាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសអាវុធច្រើនជាង ១,០០០ដើម ដែលបន្សល់ទុកដោយអង្គភាពភេរវកម្មដែលអាវុធមួយចំនួនមានប្រភពផលិតពីអាមេរិក មានទាំងធន់ស្រាល និងមធ្យម ហើយលើសពីនេះក៏មានគ្រាប់កាំភ្លើងជាច្រើនប្រភេទ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ប្រតិបត្តិការរឹបអូសធ្វើឡើងដោយចំណាយរយៈពេល ៣ខែដោយសហការជាមួយប្រជាជននៅក្នុងតំបន់ផ្សេងៗគ្នានៅក្នុងខេត្ត។ ប្រភពដដែលក៏បានបន្ថែមឱ្យដឹងទៀតថា អាវុធដែលរឹបអូសបានទាំងនោះរួមមានកាំភ្លើងវែង កាំភ្លើងខ្លី កាំភ្លើងបាញ់ពីចម្ងាយ កាំភ្លើងផ្លោងគ្រាប់ អាវុធប្រឆាំងអាវក្រោះ អាវុធបាញ់យន្តហោះ គ្រាប់បែកដៃ និងគ្រាប់រំសេវក្នុងបរិមាណច្រើន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here