ក្រុមសកម្មប្រយុទ្ធ IS ៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស

0

ប្រទេសអ៊ីរ៉ាក់៖ រដ្ឋាភិបាលអ៊ីរ៉ាក់និយាយថា ក្រុមសកម្មប្រយុទ្ធ៤នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ត្រូវបានសម្លាប់នៅថ្ងៃព្រហ្បតិ៍ក្នុងហេតុការណ៍វាយប្រហារតាមអាកាសទៅលើតំបន់ខ្ពង់រាប​នៅក្នុងខេត្តសាឡាហ៊ូឌីនភាគខាងជើងរដ្ឋធានីបាដាដ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សហព័ន្ធចារកម្ម និងភ្នាក់ងារ​​ស៊ើបអង្កេត​នៃក្រសួង​មហាផ្ទៃបានឱ្យដឹងថា របាយការណ៍ស៊ើបការណ៍សម្ងាត់មានបញ្ជាក់ខ្លឹមសារថា កម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់បានបើកការវាយប្រហារតាមអាកាសលើផ្ទះដែលគេបោះបង់ចោលច្រើនខ្នងនៅក្នុងតំបន់​អាល់អ៊ីតភាគខាងកើតនៃខេត្ត និងបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចំនួន៤នាក់។

រយៈពេលប៉ុន្មានខែមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់បាន​បង្កើន​ការ​វាយ​ប្រហារយ៉ាងសាហាវប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដើម្បី​បង្ក្រាប​សកម្មភាពរបស់​ពួក​គេ។

គួរបញ្ជាក់ផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here