មន្ត្រីប៉ូលិសនីហ្សេរីយ៉ា៣នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ក្មាន់កាំភ្លើង

0

ប្រទេសនីហ្សេរីយ៉ា៖ អាជ្ញាធរប៉ូលិសបាននិយាយថា មន្រ្តីប៉ូលិស ៣នាក់ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណវាយប្រហារទៅលើប៉ុស្តិ៍​ប៉ូលិសនៅកណ្តាលប្រទេសនីហ្សេរីយ៉ា។

មេប៉ូលិសរដ្ឋលោក អេដវើដ អេប៊ូកា និយាយក្នុងសេចក្តីថ្លែងការណ៍ថា មន្រ្តីប៉ូលិសជាច្រើននាក់ត្រូវបានសម្លាប់ នៅពេលដែលមានបាញ់តដៃជាមួយអាជ្ញាធរនៅក្នុងតំបន់រដ្ឋាភិបាលអាដាវីនៅកណ្តាលរដ្ឋកូហ្គី។

ខ្មាន់កាំភ្លើងប្រទះគ្នាជាមួយមន្ត្រីប៉ូលិសដែលកំពុងបំពេញភារកិច្ចធ្វើឲ្យមានការភ្ញាក់ផ្អើលដែលពួកគេបានបាញ់ជា​បន្តបន្ទាប់​​ប៉ុនប៉ង​រកកន្លែងសុវត្ថិភាព។

លោក អេប៊ូកា បន្ថែមឱ្យដឹងទៀតថា “ជនបង្កបាន​រត់​គេច​ខ្លួនទាំងមានរបួស​ដោយ​គ្រាប់​កាំភ្លើង ដោយ​សារ​ពួក​គេ​មិន​អាច​ចូល​ទៅ​ក្នុង​មូលដ្ឋានយោធា។ ក្រុមប្រតិបត្តិករបង្ក្រាបបានតាមពីក្រោយជនបង្កក្នុងគោលបំណងដើម្បីចាប់ខ្លួន និងនាំពួកគេមកធ្វើកំណត់ហេតុ ហើយចំណែកឯក្រុមប្រតិបត្តិករយុទ្ធសាស្ត្រត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ដើម្បីស្តារភាពប្រក្រតីឡើងវិញ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here