យ៉ាងហោចណាស់មនុស្ស ៣នាក់ស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់នៅតាមដងផ្លូវនៅប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖ មន្ត្រីទាហាននិយាយថា យ៉ាងហោចណាស់មនុស្ស៣នាក់ រួមទាំងទាហានម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃចន្ទ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់តាមដងផ្លូវនៅក្នុងស្រុកហូដាននៅរាជធានីសូម៉ាលី។

មន្ត្រី​ទ័ព​ជាតិ​សូម៉ាលីសុំមិនបញ្ចេញឈ្មោះនិយាយថា ការ​ផ្ទុះ​នេះ​មានគោលដៅទៅ​លើ​ក្បួន​រថយន្ត​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់លោក ម៉ូហាមេតហាស្ហីហ្គូឡេដ នៅក្បែរផ្លូវកែងបាណាដ័រ។ លោកឧត្តមសេនីយ៍ ហ្គូឡេដបានរត់គេចខ្លួនដោយគ្មានរបួស ប៉ុន្តែសន្តិសុខរបស់គាត់៣នាក់រងរបួសនៅក្នុងការវាយប្រហារនេះ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីរកហេតុផលនៅពីក្រោយ។

យ៉ាងណាមិញ ការវាយប្រហារនោះបានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ទីតាំងអាជីវកម្មធំៗនៅក្នុងតំបន់។ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលដែលគាំទ្រដោយអន្តរជាតិ ជាញឹកញាប់ធ្លាប់ធ្វើការវាយប្រហារបែបនេះនៅក្នុងទីក្រុងម៉ុងហ្កាឌីស្យុ និងតំបន់ផ្សេងទៀតនៅក្នុងប្រទេស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here