ទាហានតួកគី២នាក់ស្លាប់ក្នុងប្រតិបត្តិការនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសតួកគី៖ ទាហានតួកគី២នាក់ត្រូវបានសម្លាប់នៅថ្ងៃអង្គារក្នុងប្រតបត្តិការប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

មន្រ្តីក្រសួងការពារជាតិតួកគីបាននិយាយថា ទាហានម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតរបស់សមាជិកគណបក្សពលករឃឺដនៅក្នុងប្រតិបត្តិការដែលកំពុងដំណើរការដែលត្រូវបានគេហៅថាខ្លរឡក់។ ទាហានរងរបួសម្នាក់ក្នុងចំណោមទាហានរងរបួសទាំងអស់បានស្លាប់នៅមន្ទីរពេទ្យពេលបញ្ចូនទៅដល់មន្ទីពេទ្យ។

ការវាយប្រហាររបស់យោធាតួកគីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានចាប់ផ្តើមនៅថ្ងៃ

ទី១៨ ខែមេសា បានសំដៅទៅលើជំរក  លេណដ្ឋាន  រូងភ្នំ ឃ្លាំងរំសេវ និងទីស្នាក់ការប្រចាំតំបន់នៅតំបន់មេធីណា  ហ្សាប  និងអាវ៉ាស៊ីនបេសៀន របស់សមាជិកគណបក្ស

ពលករឃឺដ។

កម្លាំងតួកគី​ធ្វើ​ប្រតិបត្តិការ​ឆ្លង​ដែន​ជា​ប្រចាំលើមូលដ្ឋានគណបក្សពលករឃឺដនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។ គួរបញ្ជាក់ផងដែរថា គណបក្សពលករឃឺដដែលបានចុះក្នុងបញ្ចីអង្គការភេរវករដោយប្រទេតួកគី បាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល​ច្រើនជាង​៣០​ឆ្នាំ​មក​ហើយ។

កម្លាំងអ៊ីរ៉ាក់បាន​តវ៉ា​ប្រឆាំង​នឹង​ប្រតិបត្តិការ​ចុងក្រោយ​របស់កម្លាំង​តួកគីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ថាជាការរំលើភបំពានលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់ ប៉ុន្តែប្រទេសតួកគីបានការពារថាជាសកម្មភាពរបស់ពួកគេ​មាន​គោល​បំណង​រក្សា​សន្តិសុខ​ព្រំដែននៃប្រទេស​តួកគី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here