ប្រទេសប៉ាគីស្ថាន៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ទាហាននៅថ្ងៃអង្គារមានខ្លឹមសារថា ទាហាន២នាក់ត្រូវបានសម្លាប់នៅពេលដែលក្រុមភេរវករបានធ្វើការវាយប្រហារកំណត់គោលដៅលើកម្លាំងសន្តិសុខនៅភាគខាងត្បូងស្រុកវ៉ារ៉ីស្ថាន ភាគពាយ័ព្យនៃខេត្តខាយប័រផាកថុនវ៉ាក្នុងប្រទេសប៉ាគីស្ថាន។
កម្លាំងទ័ពបានវាយប្រហារតបតវិញភ្លាមៗបន្ទាប់ពីមានការវាយប្រហារនេះ។ ភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងអំឡុងពេលមានការបាញ់គ្នាទាហានប៉ាគីស្ថាន២នាក់បាត់បង់ជីវិត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ ISPR មានខ្លឹមសារបន្ថែមថា ការបោសសម្អាតតំបន់កំពុងត្រូវបានអនុវត្តដើម្បីលុបបំបាត់សមាជិកភេរវករណាមួយដែលបានរកឃើញនៅក្នុងតំបន់នោះ។ “កងទ័ពប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម ហើយការលះបង់របស់ទាហានក្លាហានរបស់យើងបានពង្រឹងការតាំងចិត្តរបស់យើងបន្ថែមទៀត”៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២