ទាហានអ៊ីស្រាអែលនិយាយថាយន្តហោះគ្មានមនុស្សបើក ( Drone) ធ្លាក់ចុះនៅក្នុងប្រទេសស៊ីរី

0

ប្រទេសអ៊ីស្រាអែល៖ ទាហានអ៊ីស្រាអែលនិយាយនៅថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងក្នុងចំណោមយន្តហោះយន្តហោះគ្មានមនុស្សបើកជាច្រើនរបស់ខ្លួនបានធ្លាក់ក្នុងទឹកដីរបស់ប្រទេស៊ីរី។

អ្នកនាំពាក្យយោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលមួយគ្រឿងបានធ្លាក់ក្នុងប្រទេសស៊ីរី។ លោកបន្ថែមថា ​ពុំមាន​ព័ត៌មានបន្ថែមដែលថា​យន្តហោះគ្មានមនុស្សបើកនោះ​ត្រូវ​បាន​គេ​បំពានឡើយ។

អ្នកនាំពាក្យបានបញ្ជាក់ឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកធ្លាក់នៅក្នុងអំឡុងពេលប្រតិបត្តិប្រចាំថ្ងៃ ហើយឧប្បត្តិហេតុ​នោះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​។ ចំណែកឯ មូលហេតុនៃការធ្លាក់នោះ​មិន​ទាន់មានការបញ្ជាក់ឱ្យបាន​ច្បាស់​លាស់នោះ​ទេ​៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here