មនុស្ស២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ សាក្សីបាននិយាយថា យ៉ាងហោចណាស់មនុស្ស២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះដែលបានធ្វើឱ្យរញ្ជួយតំបន់រ៉ាស់ថាហ្កាប៉េដ ភាគខាងជើងទីក្រុងគុនដូសនៃប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃពុធនេះ។

សាក្សីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោងប្រមាណជា១០ព្រឹកម៉ោងក្នុងតំបន់បណ្តាលឱ្យរបួសជនស៊ីវិល២នាក់រួមទាំងអ្នកដូរប្រាក់លោក ហ្វីដា​ម៉ូហាមេដ។ ប៉ូលិសមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នៅភាគខាងជើងខេត្តគុណដូសដែលមានទីក្រុងគុណដូសជារាជធានីរបស់ខ្លួន ធ្លាប់ជួបការបំផ្ទុះគ្រាប់បែក២ដងនៅប៉ុន្មានខែកន្លងមកនេះ ហើយការបំផ្ទុះចុងក្រោយបានកំណត់គោលដៅទៅលើព្រះវិហារមួយកន្លែងនៅក្នុងស្រុកអ៊ីម៉ាស្ហាហ៊ីបនៅថ្ងៃសុក្រ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here