ទាហាន​ស៊ីរី​៤​នាក់​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារដោយ​មីស៊ីល​របស់កម្លាំង​អ៊ីស្រាអែល​នៅ​ជិតទី​ក្រុង​ដាម៉ាស

0

ប្រទេសស៊ីរី៖ ភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ទាហានស៊ីរី៤នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយម៉ីស៊ីលរបស់កម្លាំងអ៊ីស្រាអែលនៅព្រឹកថ្ងៃពុធលើទីតាំងជាច្រើនកន្លែងនៅជិតរដ្ឋធានីដាម៉ាស។

យោងតាមការដកស្រង់សម្តីពីមន្ត្រីយោធា ភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ការវាយប្រហារដោយគ្រាប់ម៉ីស៊ីលធ្វើឡើងក្រោយពេលពាក់កណ្តាលយប់ដែលបង្កឱ្យមានការខូចខាតដល់ទីតាំងដែលកំណត់គោលដៅជាច្រើន។

ប្រភពដដែលបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់គ្រាប់ម៉ីស៊ីលជាច្រើនគ្រាប់ និងបានបាញ់ទម្លាក់គ្រាប់មួយចំនួន។

ទន្ទឹមនឹងនេះ ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សក្នុងសង្រ្គាមស៊ីរីបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញឃ្លាំងអាវុធដែលជាកម្មសិទ្ធិរបស់ក្រុមកងជីវពលគាំទ្រអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី។ អ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ទាហាន៩នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតរងរបួសដោយសារការវាយលើកទី១០របស់កម្លាំងអ៊ីស្រាអែលលើទឹកដីប្រទេសស៊ីរីចាប់តាំងពីដើមឆ្នាំ២០២២៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here