គ្រាប់រ៉ូកែត ៦គ្រាប់ធ្លាក់ក្បែរទីក្រុងភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្ម (CTS) ក្នុងតំបន់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា នៅថ្ងៃអាទិត្យគ្រាប់រ៉ូកែត៦គ្រាប់បានវាយប្រហារកំណត់គោលដៅលើតំបន់មួយនៅក្នុងខេត្តអឺប្រីលដែលស្ថិតក្នុងតំបន់ពាក់កណ្តាលស្វ័យយ័តឃឺដភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា គ្រាប់រ៉ូកែតបាញ់ចេញពីទីក្រុងអាល់ហាមដានីយ៉ា ដែលជាទីក្រុងមួយមានចម្ងាយ៦០គីឡូម៉ែត្រពីភាគខាងលិចនៃខេត្តអឺបីល ហើយបានធ្លាក់នៅក្បែរទន្លេអាល់ហ្សាប នៅខាងក្រៅទីក្រុងឃឺដខាបាតក្នុងខេត្តអឺបីល។

ពុំទាន់មានក្រុម ឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

គួរំលឹកផងដែរថា នៅថ្ងៃទី០៦ ខែមេសា គ្រាប់រ៉ូកែត៣គ្រាប់បាញ់ចេញពីតំបន់អាល់ហាមដានីយ៉ា និងវាយប្រហារលើតំបន់តាំងលំនៅដ្ឋានក្បែរស្ថានីយ៍បូមប្រេងក្នុងតំបន់ខាបាត ដែលពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here