សមាជិករបស់ក្រុម QSD មួយចំនួនស្លាប់ និងរបួសនៅក្នុងការវាយប្រហារមួយ

0

ប្រទេសស៊ីរី៖ សមាជិកមួយចំនួនរបស់កងជីវពល QSD ដែលគាំទ្រដោយអាមេរិកត្រូវបានសម្លាប់ និងរងរបួសនៅក្នុងហេតុការណ៍វាយប្រហារ ដោយកាំភ្លើងយន្ត និងគ្រាប់រ៉ូកែតដែលបានកំណត់គោលដៅទៅលើបុស្ត៍មួយក្នុងចំណោមបុស្ត៍ជាច្រើនរបស់ពួកគេនៅទីជនបទភាគខាងជើងទីក្រុងឌៀរអេហ្ស័រ។

តាមប្រភពព័ត៌មានពីជនស៊ីវិលបានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់វាយប្រហារដោយកាំភ្លើងយន្ត និងគ្រាប់រ៉ូកែត​ដែលកំណត់គោលដៅទៅលើបុស្ត៍យោធាដែលជាកម្មសិទ្ធរបស់កងជីវពលបំបែកខ្លួន QSD នៅក្នុងភូមិអាល់ សាហ្ការ ភាគខាងជើងទីក្រុងឌៀរអេហ្ស័រ ដោយបានសម្លាប់ និងបង្ករបួសដល់ក្រុមកងជីវពលជាច្រើននាក់។

ប្រភពដដែលបន្ថែមឱ្យដឹងទៀតថា ការវាយប្រហារនេះគឺជាអំពើហិង្សាដ៏ធំបំផុត និងសាហាវបំផុតសំដៅទៅលើក្រុមកងជីវពលនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងតំបន់៕

ប្រែប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here