កងកម្លាំងសន្តិសុខឃឺដចាប់ខ្លួនបុរសម្នាក់ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីខែមេសានៅទីក្រុងម៉ូស៊ុល

0

កងកម្លាំងសន្តិសុខតំបន់ឃឺដបានចាប់ខ្លួនបុរសម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីខែមុននៅទីក្រុងម៉ូសុល។

ក្រុមប្រឹក្សាសន្តិសុខតំបន់ឃឺដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក សាវ៉ាកាត
អាប់ឌុលឡា សាលី (Shawkat Abdullah Salih) បានផ្តល់រថយន្តគ្មានអាជ្ញាប័ណ្ណដល់ក្រុមរដ្ឋអ៊ីស្លាមដើម្បីវាយប្រហារបំផ្ទុះគ្រាប់ក្នុងរថយន្តនៅទីក្រុងម៉ូស៊ុលកាលពីថ្ងៃទី ២៨ ខែមេសា ដែលបានបង្កឲ្យជនស៊ីវិលជាច្រើននាក់រងរបួស។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថាលោក សាលី ទទួលបានការណែនាំពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអេមៀ ដោយបានហៅឈ្មោះសម្ងាត់ថា មូហាម៉ាត់ ហ្ស៊ូហេរ (Muhammed Zuheir)។

ក្រុមប្រឹក្សាសន្តិសុខតំបន់ឃឺដក៏បានបញ្ចេញវីដេអូសារភាពរបស់ជនសង្ស័យដែលបាននិយាយថាគាត់ត្រូវបានគេប្រគល់ភារកិច្ចក្នុងការទិញ និងយករថយន្តដែលមានដបសាំង និងឧស្ម័នរាវមួយចំនួនទៅកាន់ទីក្រុងម៉ូស៊ុល។

គួរបញ្ជាក់ផងដែរថាការចាប់ខ្លួននេះធ្វើឡើងនៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ដោយកម្លាំង​សន្តិសុខ​ឃឺដ បន្ទាប់​ពី​គាត់​ត្រឡប់​ទៅកាន់ទី​ក្រុងឌុក (Duhok) វិញ​៕

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here