សមាជិករបស់ក្រុម QSD មួយចំនួនស្លាប់ និងរបួសក្នុងការវាយប្រហារដោយឡែកពីគ្នា

0

ប្រទេសស៊ីរី៖ កងជីវពល QSD គាំទ្រដោយសហរដ្ឋអាមេរិកមួយចំនួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកំណត់គោលដៅលើរថយន្តរបស់ពួកគេ និងបុស្ត៍យោធាមួយចំនួននៅទីក្រុងឌៀរអេហ្ស័រ។

ប្រភពព័ត៌មាននៅក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ជនមិនស្គាល់អត្តសញ្ញាណបាន​វាយប្រហារកំណត់គោលដៅលើសមាជិកកងជីវពល QSD គាំទ្រដោយសហរដ្ឋអាមេរិក និងលើបុស្ត៍យោធា​អាភីជី (RPGs) របស់សមាជិកកងជីវពល QSD នៅក្នុងភូមិ អាល់ សាចារ ភាគខាងជើងទីក្រុង ឌៀរ អេហ្ស័រ ដែលសម្លាប់ និងបង្ករបួសដល់សមាជិកកងជីវពល QSD។

ប្រភពដដែលក៏បានបន្ថែមឱ្យដឹងទៀតថា ជនមិនស្គាល់អត្តសញ្ញាណនោះថែមទាំងបានវាយប្រហារដោយកាំភ្លើងយន្តទៅលើរថយន្តរបស់កងជីវពល QSD នៅក្នុងភូមិហ្ការីបា អាល់ស្ហារគីយ៉ា ភាគខាងជើងនៃទីក្រុង ឌៀរ អេហ្ស័រ។

ប្រភពដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា កងជីវពល QSD ម្នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here