ជនប្រដាប់អាវុធ ២នាក់ សម្លាប់ជនជាតិអ៊ីស្រាអែល ៣នាក់ និងបង្កឱ្យរបួស ៣នាក់

0

ប្រទេសអ៊ីស្រាអែល៖ អ្នកនាំពាក្យប៉ូលិសលោក អេលី ឡឺវី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា មនុស្ស៣នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដែលសង្ស័យថាជាអំពើភេរវកម្មនៅតំបន់ អ៊ុលត្រា អ័រហ្សូដុក ក្នុងទីក្រុង អាឡាដ នៅកណ្តាលប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃព្រហស្បតិ៍។

លោកក៏បានបន្ថែមឱ្យដឹងទៀតថា ជាក់ស្តែងការវាយប្រហារធ្វើឡើងដោយជនប្រដាប់អាវុធ២នាក់ បំពាក់ជាមួយនឹងកាំភ្លើង និងវត្ថុមុខស្រួច ដែលរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ ប៉ូលិសអ៊ីស្រាអែល និងបុគ្គលិកពេទ្យ បានទៅដល់កន្លែងកើតហេតុផងដែរ។

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចេញផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here