មេរោគ AvosLocker ប្រើហ្វាល Driver ដើម្បីបិទមុខងារទប់ស្កាត់ និងកំចាត់មេរោគ

0

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Trend Micro បានបង្ហាញពីមេរោគ AvosLocker ប្រភេទថ្មី។ តាមរយៈការបំពានលើកំហុសសុវត្ថិភាពដែលមិនទាន់ជួសជុល
មេរោគនេះអាចគេចផុតពីការចាប់បាន ដោយបិទមុខងារទប់ស្កាត់ និងកំចាត់មេរោគ (Anti-Virus Solutions)។

អ្នកវិភាគសន្តិសុខបានភ្ជាប់មេរោគនេះទៅនឹងការវាយប្រហារមួយចំនួនដែលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក។

ក្រៅពីនេះ ប្រទេសដែលរងការកំណត់គោលដៅពីមេរោគនេះមានដូចជាប្រទេសស៊ីរី ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្បាញ ប្រទេសបេឡារុស ប្រតេសតួកគី ប្រទេសអារ៉ាប់រួម ចក្រភពអង់គ្លេស ប្រទេសកាណាដា និងប្រទេសចិន​ និងប្រទេសតៃវ៉ាន់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here