ទាហានស៊ីឈ្នួលរបស់តួកគី​មួយចំនួនរងរបួសនៅក្នុងការប្រយុទ្ធគ្នា

0

ប្រទេសស៊ីរី៖ ទាហានស៊ីឈ្នួលគ្រប់គ្រងដោយតួកគីមួយចំនួនរងរបួសនៅក្នុងការប្រយុទ្ធគ្នាដែលបានកើតឡើងនៅក្នុងចំណោមសមាជិករបស់ពួកគេនៅទីក្រុងរ៉ាស់ អាល់ អាន
ភាគពាយ័ព្យនៃប្រទេស។

ប្រភពព័ត៌មានក្នុងក្រុងរ៉ាស់ អាល់ អាន ប្រាប់ភ្នាក់ងារសារព័ត៌មានថា​ ការប៉ះទង្គិចគ្នាយ៉ាងសាហាវដោយកាំភ្លើងយន្តធន់ស្រាល និងធ្ងន់ បានផ្ទុះឡើងនៅក្នុងចំណោមទាហានស៊ីឈ្នួលគ្រប់គ្រងដោយតួកគីនៅក្នុងទីក្រុង និងបណ្តាលឱ្យរបួសដល់សមាជិកមួយចំនួនរបស់ពួកគេ។

ប្រភពដដែលក៏បានបន្ថែមឱ្យដឹងទៀតថា ការប៉ះទង្គិចគ្នាបានបង្កភាពភ័យខ្លាច និងចលាចលនៅក្នុងទីក្រុង ហើយថែមទាំងបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកស្រុក និងផ្ទះរបស់ពួកគេជាច្រើនខ្នង។

នៅក្នុងបរិបទដែលពាក់ព័ន្ធ ប្រភពព័ត៌មានក្នុងតំប​ន់បន្ថែមឱ្យដឹងថា ក្រុមដែលមានឈ្មោះថា អាល់ ហាមហ្សា ឌីវីសិន (al-Hamza Division) ដែលគាំទ្រដោយកម្លាំងតួកគី វាយប្រហារលើ ពលរដ្ឋចំនួន៣គ្រួសារ នៅក្បែរវិហារអ៊ីស្លាម អាល់ ប៊ូខារ៉ី នៅក្នុងទីក្រុងរ៉ាស់ អាល់ អាន និងបង្ខំ​ពួក​គេ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ ហើយព្រមប្រគល់ខ្លួនឲ្យពួកគេចាប់។

បទឧក្រិដ្ឋជាច្រើនរបស់កម្លាំងគ្រប់គ្រងដោយតួកគី និងទាហានស៊ីឈ្នួលរបស់ពួកគេ កើតឡើងក្នុងបរិបទនៃការគ្រោងទុកជាមុន ដើម្បីដាក់សំពាធលើប្រជាពលរដ្ឋនៅក្នុងតំបន់ និងបង្ខំឱ្យពួកគេចាកចេញពីផ្ទះ ដើម្បីឲ្យក្រុមភេរវករ និងគ្រួសាររបស់ពួកគេតាំងទីលំនៅនៅទីនោះ និងកំណត់ប្រជាសាស្រ្តថ្មីដែលត្រួសត្រាយផ្លូវសម្រាប់បន្តការកាន់កាប់តំបន់ទាំងនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here